យើងអនុវត្តតាមក្ដីស្រឡាញ់ផ្នែកបច្ចេកវិទ្យារបស់យើង ដូច្នេះលោកអ្នកមានសេរីភាពក្នុងការអនុវត្តតាមបេះដូងរបស់អ្នក។ ដោយមានក្ដីស្រឡាញ់ចំពោះសមត្ថភាពដំណើរការ និងការប្ដេជ្ញាចិត្តដ៏មោះមុតចំពោះសុវត្ថិភាព យើងធានាថាលោកអ្នកនឹងបើកបរកប្រកបដោយ ផាសុកភាព និងទំនុកចិត្តគ្រប់ពេលវេលាទាំងអស់។
យើងបំពាក់មុខងារ Symmetrical AWD នៅស្ទើរតែគ្រប់រថយន្ត Subaru ទាំងអស់ ដោយសារតែកង់ទាំងបួនដំណើរការជាមួយគ្នា ផ្ដល់ឱ្យអ្នកនូវការគ្រប់គ្រងបានកាន់តែល្អប្រសើរ។ ហើយការគ្រប់គ្រងបានល្អប្រសើរ ជួយរក្សាអ្នកឱ្យមានសុវត្ថិភាពជាងមុន។
ម៉ាស៊ីន Boxer ប្រកបដោយភាពច្នៃប្រឌិត ដែលស្ថិតនៅក្នុងបេះដូងនៃគ្រប់រថយន្ត Subaru ទាំងអស់រយៈពេលជាង 50 ឆ្នាំមកនេះ បានវិវឌ្ឍន៍ខ្លួន ដើម្បីសម្រេចឱ្យបាននូវតុល្យភាពនៃសមត្ថភាពដំណើរការ និងប្រសិទ្ធភាពល្អអស្ចារ្យ។
ការបើកបរដ៏មានសុវត្ថិភាព និងមានភាពរលូនដែលអ្នកសក្ដិសមនឹងទទួលបាន គឺទាមទារឱ្យមាននូវក្របខ័ណ្ឌមួយប្រកបដោយភាពច្នៃប្រឌិត ដូចជាSubaru Global Platform នេះ។
យើងមិនចង់បញ្ជូនអ្នកទៅកាន់ពិភពលោកដែលពោរពេញទៅដោយរឿងមិនអាចព្យាករណ៍បានរហូតដោយម្នាក់ឯងនោះទេ ដូច្នេះហើយ ទើបយើងបានផលិតនូវបច្ចេកវិទ្យាឆ្លាតវៃបំផុតសម្រាប់អ្នក និងដើម្បីឱ្យធ្វើជាដៃគូបើកបរដ៏ប្រុងប្រយ័ត្នបំផុតរបស់អ្នក
បច្ចេកវិទ្យាសុវត្ថិភាព ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់យើងចំពោះការការពារសុវត្ថិភាពអ្នក និងអ្នកដំណើរក្នុងរថយន្តរបស់អ្នក ដូចដែលអ្នកយកចិត្តទុកដាក់ចំពោះខ្លួនឯង និងអ្នករួមដំណើរអ៊ីចឹងដែរ។
យើងត្រូវការអក្សរតែបីតួប៉ុណ្ណោះដើម្បីបង្ហាញអំពីក្ដីរំភើប។ ការជម្នះឧបសគ្គ ចាប់បដិសន្ធិឡើង និងបន្តរីកដុះដាល ហើយកេរដំណែលរបស់យើងនៅតែបន្តទៅមុខជានិច្ច។
ការផ្លាស់ទីដោយសុវត្ថិភាព រហ័ស និងផាសុខភាព - នោះគឺជាមូលហេតុនៃការបង្កើតរថយន្ត។ សម្រាប់គោលបំណងនេះហើយ ស៊ូបារុ បានធ្វើការអភិវឌ្ឍ ការរចនាប្រកបដោយសមហេតុ សមផល និងមុខងារ ដែលបន្តដំណើរការ ដ៏ល្អបំផុត ឥតឈប់ឈរ។ សូមអរគុណចំពោះរចនាសម្ព័ន្ធរបស់វា "ម៉ាស៊ីន Subaru Boxer" មានចំនុចស្នូលនៅចំកណ្តាល ដែលមានដែនទំនាញទាប។ "The Symmetrical AWD" ពង្រីកសក្តានុពល នៃកង់ទាំងបួន ជាមួយនឹងម៉ាស៊ីន Subaru Boxer ព្រមទាំងប្រព័ន្ធបើកបរ ដែលត្រូវបានរចនាឡើងយ៉ាងស៊ីមេទ្រីគ្នា ហើយរចនាសម្ព័ន្ធនៃតួរថយន្ត បានបង្កើនការថាមពល ភាពរឹងមាំងខ្ពស់ និងចំណុចកណ្តាលនៃទំនាញទាប។ យើងបន្តធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត ដើម្បីផ្តល់ "ភាពរីករាយ និងសេចក្តីសុខក្នុងចិត្ត" ដល់មនុស្សគ្រប់ៗរូប នៅគ្រប់ដងវិថី តាមរយៈបច្ចេកវិទ្យាដ៏ទំនើបបំផុត ដែលមិនអាចកាត់ថ្លៃបាន វាបានកើតចេញពីទស្សនវិជ្ជារចនាតែមួយគត់របស់យើង និងភាពចាំបាច់នៃរូបវិទ្យា។
ម៉ាស៊ីន SUBARU BOXER ដែលផ្តល់ថាមពលដល់គ្រប់រថយន្តក្នុងត្រកូល Subaru មានភាពល្បីល្បាញសម្រាប់តុល្យភាពដ៏ល្អឥតខ្ចោះ ភាពរលូន និងការផ្តល់ថាមពល ហើយវាមានអាយុកាល 50 ឆ្នាំមកហើយ។ ការរចនាម៉ាស៊ីនបែប ផ្តេក នេះមានតុល្យភាពដោយហេតុថា ទំងន់ស្តុងរបស់វាស្ថិតនៅក្នុងប្លង់ ស៊ីមេទ្រី 180º ជុំវិញ crankshaft ដែលអនុញ្ញាតឱ្យវាបង្វិលដោយសេរី និងរលូននៅគ្រប់ល្បឿនម៉ាស៊ីន។ ទម្រង់សំប៉ែតនៃម៉ាស៊ីន BOXER អនុញ្ញាតឱ្យវា មានតុល្យភាពទម្ងន់ជិតស្មើគ្នាខាងឆ្វេង និងស្តាំ - ជាលទ្ធផល គឺចំណុចកណ្តាលនៃទំនាញផែនដី ដែលរួមចំណែកដល់ការគ្រប់គ្រង ប្រកបដោយតុល្យភាព ការបត់កែង និងស្ថេរភាពកាន់តែច្រើននៅលើគ្រប់ស្ថានភាពនៃផ្លូវ។
ប្រព័ន្ធ Symmetrical All-Wheel Drive (AWD) របស់ក្រុមហ៊ុន Subaru ផ្តល់នូវស្ថេរភាពពិសេស សុវត្ថិភាព និងការអនុវត្តនៅលើផ្លូវ ឆ្លងកាត់លក្ខខណ្ឌផ្សេងៗគ្នា។ ការប្រើប្រាស់ម៉ាស៊ីន SUBARU BOXER ដែលត្រូវបានតំឡើងតាមទិស ផ្ដេក ស្ថិតនៅចំណុចកណ្តាលនៃទំនាញផែនដី និងប្រព័ន្ធបើកបរ AWD ស៊ីមេទ្រី ប្រព័ន្ធនេះផ្តល់នូវការអូសទាញដ៏ល្អឥតខ្ចោះ កំណត់ការរំកិលតួរថយន្ត កំលាំងនៃការរុញ ធ្វើអោយមានភាពងាយស្រួលសម្រាប់អ្នកបើកបរ។ Symmetrical AWD របស់ Subaru ផ្តល់នូវការបើកបរដោយរលូន និងធានាបាននូវការគ្រប់គ្រងប្រកបដោយទំនុកចិត្ត ទោះបីជានៅក្នុងអាកាសធាតុដ៏លំបាក ឬនៅលើផ្លូវលំបាកក៏ដោយ ធ្វើឱ្យការបើកបរមានភាពរីករាយដោយមិនគិតពីកម្រិតជំនាញរបស់អ្នកបើកបរឡើយ។
ជាប៊ូតុងមួយ បង្កើនទំនុកចិត្តក្នុងការបើកបរ និងផ្តល់នូវការគ្រប់គ្រងកម្រិតខ្ពស់ដូចរថយន្ត SUV ។ X-Mode នាំមកនូវអត្ថន័យថ្មីទាំងស្រុងចំពោះសុវត្ថិភាព និងសេចក្តីសុខក្នុងចិត្ត ដោយមិនគិតពីផ្លូវលំបាក ឬរអិលនោះទេ ដោយសារវាដំណើរការដើម្បីសំរបសំរួលម៉ាស៊ីន ប្រអប់លេខ ស៊ីមេទ្រី AWD និងហ្វ្រាំងដើម្បីបើកបរដោយសុវត្ថិភាពលើផ្ទៃដីស្ទើរតែគ្រប់ប្រភេទ។ X-Mode ជួយក្នុងករណីទាំងនោះដែលរថយន្តចាប់ផ្តើមផ្លាស់ទីលឿនជាងមុន នៅពេលដែលវាបើកចុះចំណោត ក៏ដូចជាពេលបើកបរ លើផ្លូវដែលមានព្រិលធ្លាក់ ឬផ្លូវមានក្រួសជាដើម។ Hill Descent Control រក្សាល្បឿនរបស់រថយន្ត ដូច្នេះអ្នកបើកបរអាចផ្តោតអារម្មណ៍លើចង្កូតកាន់តែច្រើនជាងមុន។
The Subaru Global Platform (SGP) គឺជាគ្រោងឆ្អឹងជំនាន់ចុងក្រោយរបស់រថយន្ត Subaru ដែលបង្កើតឡើងដោយអ្នក មានជំនាញជាច្រើនឆ្នាំ ដើម្បីបង្កើន "ភាពរីករាយ និងសេចក្តីសុខក្នុងចិត្ត" សម្រាប់អ្នកដំណើរទាំងអស់។ SGP ផ្តោតលើការកែលម្អសុវត្ថិភាពយានយន្ត បទពិសោធន៍នៃការបើកបរ និងភាពងាយស្រួលនៅក្នុងកាប៊ីន តាមរយៈការជឿនលឿនក្នុងការរចនាតួរថយន្ត រួមទាំងភាពរឹងមាំ កម្លាំងខ្លាំង និងទម្ងន់ស្រាលជាងមុន។ SGP ផ្តល់នូវការគ្រប់គ្រងដែលមានការឆ្លើយតបកាន់តែច្រើន កាត់បន្ថយការប៉ះទង្គិចនៅលើផ្លូវសម្រាប់ការជិះកាន់តែរលូន និងមិនសូវនឿយហត់ និងកាត់បន្ថយសំឡេងរំខាន និងរំញ័រនៃកាប៊ីន ទីបំផុតផ្តល់នូវសុវត្ថិភាព កាន់តែរីករាយ និងបទពិសោធន៍រថយន្តកាន់តែសម្បូរបែបសម្រាប់អ្នករាល់គ្នា។
Subaru Global Platform (SGP) គឺជាវេទិកាមូលដ្ឋានដែលនឹងគាំទ្ររថយន្ត Subaru ជំនាន់ក្រោយ។ ភាពជឿនលឿនរបស់ SGP នៅទូទាំងតួរថយន្ត - ភាពរឹងកាន់តែខ្ពស់ កម្លាំងកាន់ខ្លាំង ទម្ងន់កាន់តែស្រាលជាងមុន ធន់នឹងដំណើរការកាន់តែប្រសើរជាមួយដៃចង្កូតងាយស្រួល - ជាពិសេសផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធសុវត្ថិភាពទាំងនេះ។ វាជាអនាគតរបស់ Subaru ដែលផ្តល់ភាពរីករាយ និងសេចក្តីសុខក្នុងចិត្ត កាន់តែច្រើនដល់អ្នកបើកបរ និងអ្នកដំណើរទាំងអស់។
ការគ្រប់គ្រងដែលមានការឆ្លើយតបកាន់តែច្រើន ធ្វើអោយអ្នកបើកបរអាចកាច់ចង្កូតរថយន្តបានដូចបំណង ដោយមានទំនុកចិត្ត។ ការកែលម្អភាពរឹងរបស់តួរថយន្ត ប្រព័ន្ធជើងក្រោម និងមានស្ថេរភាព ដែលអាចកាត់បន្ថយការប៉ះទង្គិច នៅតាមដងផ្លូវយ៉ាងមានប្រសិទ្ធភាព ផ្ទៃមិនស្មើគ្នា ដែលអនុញ្ញាតឱ្យមានផាសុខភាពជាងមុន និងបន្ថយភាពនឿយហត់នៅពេលជិះយូរ។ លទ្ធផលទាំងនេះ គឺជារថយន្តដែលមានសុវត្ថិភាពជាងមុន និងសប្បាយចិត្តជាងមុន ក្នុងការបើកបរ។
រំញ័រ ឬសំឡេងរំខានត្រូវបានបង្រួមអប្បបរមា ដើម្បីធានាថាអ្នកធ្វើដំណើរទាំងអស់ រីករាយនឹងការជិះរថយន្ត និងការសន្ទនានៅក្នុងឡាន។ ការកែលម្អការ ជើងក្រោយ និងតួរថយន្តរឹងមាំខ្ពស់ អនុញ្ញាតឱ្យផ្ទៃខាងក្នុងកាប៊ីនមានផាសុខភាពទាំងអស់គ្នា។ Subaru Global Platform (SGP) ផ្តល់នូវភាពរីករាយ និងសេចក្តីសុខក្នុងចិត្ត ដល់អ្នកបើកបរ និងអ្នកដំណើរទាំងអស់។
មិនមានវិធីទទួលយកបទពិសោធន៍ផ្ទាល់នៃរថយន្ត Subaru ផ្សេងទៀតនោះទេ ក្រៅពីការមកទទួលយកបទពិសោធន៍ផ្ទាល់។
រកទីតាំងនៅជិតបំផុតទទួលយកបទពិសោធន៍នៃសមត្ថភាពបើកបររបស់រថយន្តដោយផ្ទាល់។
ស្នើសុំឥឡូវនេះមើលលក្ខណៈបច្ចេកទេសលម្អិត និងស្វែងរកព័ត៌មានសំខាន់ៗនៅពេលទំនេររបស់អ្នក។
ស្នើសុំឥឡូវនេះ